គ្រឿងផ្សំ
– សាច់ត្រី ៦០០ក្រាម ធ្វើឲ្យម៉ត
– ម្រេចកន្លះស្លាបព្រាកាហ្វេ
– អំបិល ១ចិប
– ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ
– ទឹកត្រី កន្លះស្លាបព្រាបាយ
– ស្ករស ១ស្លាបព្រាបាយកន្លះ
– ខ្ទឹមស ៣កំពឹសចិញ្ច្រាំ
– ស៊ុត ១គ្រាប់
– ម្សៅមី ២ស្លាបព្រាបាយ
– ស្លឹកខ្ទឹម ២ដើមហាន់តូចៗល្មម
– ប្រេងឆា ១ចាន (បំពង)
វិធីធ្វើប្រហិតត្រី
១. ជាដំបូងយកសាច់ត្រីមកលាយជាមួយគ្រឿងមានដូចជា
អំបិល,
ម្រេច, ទឹកត្រី, ម្សៅស៊ុប,
ស្ករស, ខ្ទឹមស, ម្សៅមី,
ស្លឹកខ្ទឹម និងគោះស៊ុតដាក់។
២. បន្ទាប់ពីនោះមកត្រូវច្របល់វាបញ្ចូលគ្នាឲ្យសាច់ត្រី និងគ្រឿងចូលជាតិគ្នាបានសព្វល្អ។
៣. ដាក់ប្រេងឆាចូលក្នុងខ្ទះឲ្យក្តៅ បន្ទាប់មកយកសាច់ត្រីដែលបានដាក់គ្រឿងចូលរួចរាល់ហើយធ្វើជាដុំរាងសំប៉ែតតូចៗល្មមតាមដែលចង់បាន រួចហើយដាក់ចូលទៅក្នុងខ្ទះដែលកំពុងក្តៅនោះ។
៤. ធ្វើបន្តបន្ទាប់រហូតទាល់តែអស់ ហើយនៅចាំមើលធ្វើការត្រឡប់រហូតទាល់តែឆ្អិនទើបស្រង់ដាក់វាឲ្យសោះប្រេង។
វិធីធ្វើជ្រក់
យកល្ហុង ឬ ផ្លែស៊ូ ត្រសក់ មើមការ៉ុត ប៉ិគក់ មកចិត
បួនជ្រុងប៉ុនមេដៃ ឬ ក៏ឆ្លាក់ជាក្បាច់តាមការចេះ ហើយ ត្រាំ
ទឹកខ្មេះ ស្ករ អំបិល រវាងប្រាំម៉ោង ៕