*គ្រឿងផ្សំមាន:
-អំបិល
-ប៊ីចេង
-ស្ករក្រហម
-ប្រហុក
-រំដេង
-ខ្ទឹមស
-ស្លឹកល្ងៀង
-ត្រីអាំង
-ផ្សិត
*របៀបធ្វើ:
-បេះស្លឹកល្ងៀង និងផ្សិតលាងទឹកអោយស្អាត
-រំដេងហាន់ជាបន្ទះស្តើងៗ
-ខ្ទឹមសដំអោយបែកសម្បក
-ប្រហុកលាងសំអាតអោយស្អាត
-បេះត្រីកុំអោយជាប់ឆ្អឹង
-ដាក់ដាំទឹកអោយល្មមនឹងបរិមាណ សាច់ & បន្លែ ទឹកពុះ ជ្រុំប្រហុក រួចដាក់សាច់ត្រីចូល បង់អំបិល ប៊ីចេង
ស្ករអោយល្មមនឹងបរមាណសម្លដាក់រំដេង
ខ្ទឹមសចូលដើម្បីញាំងខ្លិនសម្លរអោយឈ្ងុយកាត់ខ្លិនឆ្អាប
លុះទឹកពុះជាថ្មីបង់ស្លឹកល្ងៀង
និងផ្សិតចូលអោយឆ្អិនក្នុងទឹកពុះសឹមភ្លក់រស់ជាតិសមល្មម ដាក់ចុះជាការស្រេច។