គ្រឿងផ្សំ៖
_ខ្ទឹមស
_ឫសជីវ៉ាន់ស៊ុយ
_ម្រេច
_បាយ រឺ មីសួ
_អំបិល
_ស្ករ
_ពោះវៀនជ្រូក
_សាច់មាន់(យកសាច់ទ្រូង)
របៀបធ្វើ
១. យកខ្ទឹមស ឫសវ៉ាន់ស៊ុយ ម្រេច បុកអោយម៉ត់ សាច់ជ្រូក
រឺសាច់មាន់កិនអោយម៉ត់ ។
២ . យកសាច់ជ្រូក រឺមាន់ម៉ត់ គ្រឿងបុកខាងលើលាយចូលគ្នា
ដាក់ស្ករ អំបិល បាយ ច្របល់អោយចូលជាតិសព្វ សឹមយកទៅញាតើចូលពោះវៀនជ្រូក
ចងជាកំណាត់ដូចសាច់ក្រក យកឈើចាក់ធ្មេញ ចាក់លើសាច់ក្រកយើង អោយមានខ្យល់ចូល ទុក ១២ម៉ោង
អោយសាច់ក្រកជូឆ្ងាញ់ សឹមយកទៅអាំង រឺចៀន។
រសជាតិជូឆ្ងាញ់ ប្រហាក់ប្រហែលណែមសាច់ជ្រូក
យកសាច់ក្រកទៅអាំង បរិភោគជាមួយខ្ញី ស្ពៃក្តោប បាយដំណើប៕