ប្រហុកអំពិលទុំ

 គ្រឿងផ្សំ៖

 – សាច់ជ្រូកចិញ្ច្រាំ

 – ខ្ទឹមស

 – ខ្ទឹមក្រហម

 – ម្ទេសទុំ

 – ប្រហុក

 – អំពិលទុំ

 – ស្ករត្នោត

 – ខ្លាញ់ជ្រូក

 – ពងមាន់១

 របៀបធ្វើ៖

 ១. លីងសាច់ជ្រូក​ចិញ្ច្រាំ ១ខាំ ឱ្យឆ្អិន​ហើយ​ស្ងួត រួចដួស​ទុកមួយ​អន្លើ។

 ២. ចិញ្ច្រាំខ្ទឹមស ៥ក្លែប ខ្ទឹមក្រហម ៥ក្លែប លីង​ជាមួយ​ខ្លាញ់​ឱ្យ​ឈ្ងុយ។

 ៣. ដាក់ស្ករ ១ស្លាប​ព្រាបាយ ចូល​លីង​ឱ្យ​ឈ្ងុយ។

 ៤. ដាក់ប្រហុក ១ស្លាប​ព្រាបាយ ចូល លីងឱ្យ​ឈ្ងុយ។

 ៥. ដាក់អំពិល​ទុំកន្លះ​ស្លាប​ព្រាចូល កុំឱ្យ​ច្រើន​ពេក ប្រយ័ត្ន​ជូរជ្រុល។

 ៦. ចាក់សាច់ជ្រូកចូល កូរឱ្យ​សព្វ។ បើ​ស្ងួត​ពេក ចាក់ទឹក​បន្តិច​ចូល កូរឱ្យ​សព្វ ភ្លក់ កែកុន​រសជាតិ តាម​ចំណូល​ចិត្ត។

 ៧. គោះពងមាន់ ១ ដាក់ចូល កូរឱ្យសព្វ។

 ៨. ដាក់ម្ទេស ៤-៥គ្រាប់ ចូល ដាក់ទាំង​មូល​ក៏បាន ហាន់​ល្អិតៗ​ក៏បាន តាម​ចំណូល​ចិត្ត។

 ៩. អន្លក់បន្លែ តាម​ចំណូល​ចិត្ត មាន​ត្រសក់ ត្រប់  ត្រកួនខ្ចី, ពពាយខ្ចី, សណ្តែកគួរ​ជាដើម៕



មុន បន្ទាប់