របៀបធ្វើសាច់គោអាំងទឹកប្រហុក

 គ្រឿងផ្សំ

- សាច់គោជាប់ខ្លាញ់ ១ គីឡូក្រាម ហាន់ជាបន្ទះៗល្មម

- ប្រហុក ១ ស្លាបព្រាបាយកន្លះ (ចិញ្ច្រាំឱ្យម៉ដ្ឋ)

- គល់ស្លឹកគ្រៃ ៥ ស្លាបព្រាបាយ (ឬតាមចំណូលចិត)ហាន់ហើយ

- ខ្ទឹមស ៥ កំពឹស

- ផ្លែម្ទេសទុំ ៣ ផ្លែ ឬច្រើនតាមចំណូលចិត្តចិតតូចៗ

- ខ្ទឹមស និងម្ទេសបុកជាមួយគ្នាឲ្យម៉ត់

- ខ្ទឹមក្រហម ៣ មើមចិតតូចៗ

- ទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ

- ស្លឹកក្រូចសើច ២ សន្លឹកហាន់តូចៗ

- រំដេង ១ ស្លាបព្រាបាយចិតឲ្យតូចៗ

- ទឹកឆ្អិន កន្លះចានចង្កឹះ

- ស្ករស ដាក់ក៏បានមិនដាក់ក៏បានតាមចំណូលចិត្ត

- ជីស្លឹកវែង ឬជីរនា ត្រប់ស្រួយ ត្រយូងចេក …….

វិធីធ្វើ

- ធ្វើទឹកប្រហុក៖ អ្នកត្រូវយកចានគោមធំមួយមកដាក់ ប្រហុកដែលចញ្ច្រាំរួច, ទឹកក្រូចឆ្មារ ខ្ទឹមស ម្ទេសបុក, រំដេង, គល់ស្លឹកគ្រៃ, ខ្ទឹមក្រហម, ស្លឹកក្រូចសើច និងទឹកឆ្អិន កូរបញ្ចូលគ្នាឲ្យសព្វ ភ្លក់មើលតាមចំណូលចិត្ត (ភាគច្រើនរស់ជាតិរបស់វា គេធ្វើជូរប្រៃ)។

- រៀបបន្លែដាក់ចាន ទុកមួយឡែក

- យកសាច់ ហាន់ជាបន្ទះៗល្មមរួច ប្រលាក់ដាក់ស្ករតិចអំបិលតិចប្រេងខ្យងតិចគោនឹងដាក់ប៊ឺរបន្តិចដាក់អាំង ពេលដែលសាច់គោឆ្អិនហើយ យកសាច់គោនោះមកហាន់ជាចំណិតៗ (អ្នកអាចអាំងសាច់គោកុំឲ្យឆ្អិនពេក គឺនៅជាប់ឈាមតិចៗក៏បានដែរ)។

- បន្ទាប់មកអ្នកអាចយកសាច់គោ ដែលបានហាន់រួចរៀប ដាក់ក្នុងចាន ហើយដួសទឹកប្រហុកជាការស្រេចញាំផ្ទាប់នឹងបន្លែរឹងតែឆ្ងាញ់៕






មុន បន្ទាប់