គ្រឿងផ្សំ៖
- បាញ់ហយ១គ.ក
- សាច់គោ ១ខាំ ហាន់ស្តើងៗ
- សាច់ជ្រូកបីជាន់ ២ខាំ លៀងអោយស្អាត
- ខ្ទឹមបារាំង កន្លះមើម ហាន់ស្តើងៗ
- ខ្ទឹមស ១ដើម ហាន់ស្តើងៗ
- សាឡាដ៏ ២ខាំ ដាក់ត្រាំក្នុងទឹកអំបិលពី ១០ ទៅ ១៥នាទី
ដើម្បីលាងជំរះសារធាតុគីមី
- ត្រសក់ ២ផ្លែ ចិតសំបកចេញខ្លះ ហើយចិតជាបន្ទះៗ
- ជីគ្រប់មុខ១ក្បង់ដៃ បេះយកស្លឹកហើយលៀងអោយស្អាត
- ខ្ទឹមស ២មើម ហាន់ជាបន្ទះស្តើងៗ
- អំបិល ១ចុងស្លាព្រាកាហ្វេ
- ម្រិចបន្តិច
- ទឹកប្រេងខ្យង១ស្លាបព្រាកាហ្វេ
- ប្រេងឆា ១ស្លាបព្រាបាយ
- ប្រេងអូលីវ ឬ ប្រេងឆា ស្លាបព្រាកាហ្វេ
គ្រឿងធ្វើទឹកត្រីផ្អែម៖
- ក្រូចឆ្មារ ២ ទៅ ២ស្លាបព្រាបាយកន្លះ
- ស្ករត្នោត២ស្លាបព្រាបាយ
- ខ្ទឹមស២មើម ហាន់ស្តើងៗ
- ទឹកត្រី ២ស្លាបព្រាបាយកន្លះ
- អំបិលកន្លះស្រាបព្រាកាហ្វេ
- ស៊ុបមាន់ខ្នរ កន្លះស្រាបព្រាកាហ្វេដើម្បីបន្ថែមរសជាតិ
- សណ្តែកដីលីង ២ស្លាបព្រា
- ម្ទេស ១ផ្លែ
- ទឹក២០០មល
វិធីធ្វើទឹកត្រីផ្អែម៖
- ដាក់ ស្ករត្នោតចូលទៅក្នុងឆ្នាំងបើកភ្លើងកំដៅហើយកូរ
រួចដាក់ខ្ទឹមសចូល បន្ទាប់មកដាក់ទឹក និង ទឹកត្រីចូលរួចដាំអោយពុះ។
- បន្ថែមអំបិល ទឹកក្រូចឆ្មារ និងស៊ុបមាន់ខ្នរ
ដាំអោយពុះម្តងទៀតហើយលើកចេញ។
- ពេលយកទៅញ៉ាំអ្នកអាចបន្ថែម ម្ទេស និង
សណ្តែកដីតាមចំណូលចិត្ត។
ចំណាំ៖ ទឹកត្រីនេះត្រូវធ្វើអោយបានយ៉ាងតិច ១
ម៉ោងមុនយកទៅញ៉ាំដើម្បីអោយមានរសជាតិឆ្ងាញ់។
(ទឹកត្រីនេះអាចរក្សាទុកនៅក្នុងទូទឹកកកបានជិតមួយខែ)
របៀបរៀបបាញ់ហយ៖
- រៀបបាញ់ហយក្នុងចាន ឬ ថាស
ហើយលាបប្រេងដែលលាយជាមួយស្លឹកខ្ទឹមពីលើ។
របៀបចំអិនសាច់៖
- ដាំទឹកអោយពុះហើយដាក់សាច់ជ្រូកបីជាន់ចូល
ទុកអោយឆ្អិនល្មមសឹមលើកចេញ។
- ដាក់ ប្រងឆា១ស្លាបព្រាបាយចូលទៅក្នុងខ្ទះហើយកំដៅអោយក្តៅបន្ទាប់មក ដាក់ខ្ទឹមស ខ្ទឹមបារាំង កូរអោយឡើងក្រហម និងមានក្លិនឈ្ងុយ បន្ទាប់មកដាក់សាច់គោ ម្រេច អំបិល ប្រេងខ្យង ឆារហូតអោយឆ្អិនល្មម។
របៀបញ៉ាំ៖
ជាធម្មតាការញ៉ាំបាញ់ហយមុនដំបូងយើងយកសាឡាដ៏មកទ្រាប់ហើយដាក់បាញ់ហយពីលើដាក់សាច់ឆា
សាច់ជ្រូក៣ជាន់ ជី ត្រសក់ ហើយបត់សាឡាដ៏ចូលគ្នាទើបយកទៅជ្រលក់ក្នុងទឹកត្រីហើយទើប
យកមកញ៉ាំ។
យើងខ្ញុំសូមអភ័យទោសរាល់កុំហុសឆ្គងដោយគ្មានចេតនាសំរាប់ការសរសេរក៏ដូចជាការបកប្រែ
តើប្រិយមិត្តយល់យ៉ាងណាចំពោះមុខម្ហូបនេះហើយអាចរៀនធ្វើតាមសំរាប់ពេលមានកម្មវិធីរឺក៏បុណ្យផ្សេងៗ
៕