គ្រឿងផ្សំ៖
_បង្គា 800ក្រាម
_ទឹកសូដា ១កំប៉ុង
_គល់ជីវ៉ាន់ស៊ុយ ៣គល់
_ខ្ទឹមស ៨ទៅ១០គ្រាប់
_ម្ទេស ៨ទៅ១០ផ្លែ រឺច្រើនតាមចូលចិត្តហិលខ្លាំង
_ក្រូចឆ្មា៣ទៅ៤ចំនិត
_ទឹកត្រី ៣ស្លាបព្រាបាយ
_ស្ករត្នោត ១ស្លាបព្រាបាយ
_បន្លែ ម្រះ ត្រសក់ ជី ខាត់ណាតាមចូលចិត្ត
របៀបធ្វើ៖
១ /យកបង្គាបកសម្រកចេញឆូតយកសសៃចេញពីខ្នង លាងទឹកអោយស្អាត
ហើយយកទឹកសូដាដាក់ត្រាំអិយលេចបង្គា ទុកមួយឡែក។
២ / ហាន់ម្រះស្តើងល្មម ដាក់រៀបនៅបាត់ចាន
ហើយយកបង្គារៀបពីលើ។
៣ /
ធ្វើទឹកជ្រលក់៖យកគ្រឿងខាងលើមកកិនអោយម៉ត់សឹមច្របាច់ក្រូចឆ្មា
ភ្លក់អោយល្មមថែមថយតាមចំនូលចិត្ត រួចយកទៅស្រោចពីលើបង្គាយើង ហើយជាស្រេច៕