គ្រឿងផ្សំ
- មីសួ 3ខាំ
ត្រាំទឹកអោយរីកកាត់ខ្លីល្មម
- សាច់ជ្រូកបីជាន់ 150ក្រាម
ហាន់ជាបន្ទះតូចៗស្តើងៗ
- បង្គារក្រៀម ត្រាំទឹកអោយទន់
- យីហឺ ត្រាំទឹកអោយទន់ ហាន់តូចៗ
- ផ្កាចេក ត្រាំទឹកអោយរីក 1ចានចង្កិះ
- ស្លឹកត្រចៀកកណ្តុរ ត្រាំទឹកអោយរីកហាន់តូចៗ 1ចានចង្កិះ
- ផ្សិតក្រៀម ត្រាំទឹកអោយរីកហាន់តូចៗ 1ចានចង្កិះ
- ពពុះសណ្តែក 3បន្ទះ
ត្រាំទឹកអោយរីក ហាន់តូចៗ
- ស្លឹកខ្ទឹម 3ដើម ហាន់ល្អិត
- ប្រេងឆា 3ស្លាបព្រាបាយ
- ស្ករ 1ស្លាបព្រាបាយ
- ទឹកត្រី 1ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ 1ស្លាបព្រាបាយ
- ប្រេងខ្យង 1ស្លាបព្រាបាយ
- អំបិល 1ស្លាបព្រាកាហ្វេ
- ម្រេចម៉ត់ 1ស្លាបព្រាកាហ្វេ
- ទឹក 1ចានចង្កិះ
- ម្សៅស៊ុប 1ស្លាបព្រាបាយ
- ខ្ទឹមសចិញ្រ្ចាំ 2ស្លាបព្រាបាយ
របៀបធ្វើ
- យកគ្រឿងផ្សំរសជាតិមួយមុខពាក់កណ្តាលមកប្រលាក់ជាមួយសាច់ជ្រូកអោយសព្វល្អ។
- ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆា
ខ្ទឹមចូលបំពងអោយប្រែពណ៌សឹមដាក់សាច់ចូលឆាអោយសព្វប្រហែល3នាទី។
- បន្ទាប់មកដាក់បង្គារ យីហឺ ផ្សិត ពពុះសណ្តែក ផ្កាចេក
និងស្លឹកត្រចៀកកណ្តុរចូលឆាអោយសព្វប្រហែល 1នាទីសឹមដាក់គ្រឿងផ្សំរសជាតិចូលឆាអោយសព្វប្រហែល5នាទីសឹមដាក់ដាក់មីសួចូលឆាបីបួនត្រឡប់សឹមចាក់ទឹកចូលរួចឆាអោយឆ្អិនល្អ
ប្រហែល5ទៅ10នាទី រួចដាក់ម្រេច
និងស្លឹកខ្ទឹមចូលឆាអោយសព្វ ជាការស្រេច៕