គ្រឿងផ្សំ
- ត្រីងៀត ១ កន្ទុយ
- ពងមាន់ឬពងទា ២គ្រាប់
- ប៉េងប៉ោះ ១ផ្លែ
- ស្វាយ ១/២ផ្លែ ឬក៏ចង់ប្រើម្ជូរអំពិលជំនួសក៏បាន
- ជីជ្រក់ និងម្ទេសហិរ១គ្រាប់
- ទឹកត្រី ១ស្លាបព្រាបាយ
- អំបិល ១/២ស្លាបព្រាកាហ្វេ
- ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ
- ទឹកស៊ុប ២វែកន្លះ
របៀបធ្វើ
- យកត្រីងៀតមកអាំង រឺបំពងឲ្យឆ្អិន រួចបេះជាចំរៀកតូចៗ
បេះយកតែសាច់ពងមាន់ស្ងោរឲ្យឆ្អិនបកសំបក ចេញ ហើយ១គ្រាប់ពុះជា៤។
- យកប៉េងប៉ោះ កាត់វាស្តើងល្មម ស្វាយសាប់ឲ្យល្អិត
ជីជ្រក់និងម្ទេសបេះលាងទឹក ឲ្យស្អាត។ យកឆ្នាំងភ្លើង រឺចានគោម រៀបប៉េងប៉ោះ ស្វាយដាក់
បាតចាន ត្រីងៀត ពងមាន់ ម្ទេស និងជីជ្រក់ដាក់ពីលើ។
បន្ទាប់មកទៀតយកឆ្នាំងសម្លដាក់ដាំទឹកឲ្យពុះ បង់គ្រឿង អំបិល ទឹកត្រី
ម្សៅស៊ុបភ្លក់មើលល្មមទើបយកចាក់ នឹងសាច់ បន្លែ ដែលរៀបទុក ទើបបរិភោគ បាន៕